skip to Main Content

តើភាគហ៊ុន Netflix អាចបន្តកើនឡើងទៀតទេ?

ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix (NASDAQ: NFLX) បានឈានដល់តម្លៃខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីទទួលបានអតិថិជនថ្មីចំនួន 19 លាននាក់កាលពីត្រីមាសមុនដែលលើសពីការរំពឹងទុក។

ក្រុមហ៊ុននេះក៏ទើបតែបានកើនថ្លៃគម្រោង៖ 16% សម្រាប់គម្រោង standard 9% សម្រាប់គម្រោង premium និង 14% សម្រាប់គម្រោងដែលមានការផ្សាយពាណិជ្ជកម្ម។ 

ការឡើងថ្លៃនេះកើតឡើងចំពេលដែលអតិផរណានៅតែជាកង្វល់ដែលធ្វើឲ្យមនុស្សកំពុងចាយវាយដោយការប្រុងប្រយ័ត្ន រួមផ្សំជាមួយការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ streaming ដែលផ្តល់ជម្រើសថោកជាងជាច្រើន។

តើអតិថិជននឹងរក្សាភាពស្មោះត្រង់ចំពោះ Netflix ដែរឬទេ?

ក្រុមហ៊ុន Netflix បានប្រកាសដំឡើងតម្លៃចុងក្រោយនៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2023 ។ នៅត្រីមាសបន្ទាប់ ក្រុមហ៊ុននេះបានរាយការណ៍ពីលទ្ធផលដ៏ល្អដោយសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ខ្លួន និងបង្កើនចំនួនអតិថិជន 5.3% ពីត្រីមាសមុន និង 12.8% ក្នុងរយៈពេលមួយឆ្នាំ។

ដូច្នេះ ខណៈពេលដែលក្រុមហ៊ុន Netflix មានប្រវត្តិនៃការឡើងថ្លៃដោយមិនបាត់បង់អតិថិជនច្រើនពេក ក្រុមហ៊ុននេះត្រូវតែប្រុងប្រយ័ត្នថាត្រូវឡើងថ្លៃញឹកញាប់ប៉ុណ្ណាក្នុងតម្លៃប៉ុន្មាន។ Netflix ក៏ត្រូវប្រាកដថាពួកគេនៅតែអាចបន្តផ្តល់ជូននូវមាតិកាល្អៗដល់អតិថិជនរបស់ខ្លួន។

មាតិកាថ្មី និងការចំណាយ

អត្ថប្រយោជន៍ដ៏ធំរបស់ Netflix កាលពីមុនគឺជាជ្រើសរើសមាតិកាដ៏ច្រើនសម្រាប់អតិថិជនគ្រប់ប្រភេទ។ ប៉ុន្តែឥឡូវនេះ ជាមួយនឹងសេវាកម្ម streaming ជាច្រើនទៀតនៅក្នុងទីផ្សារ វាមិនមែនជាអ្វីដែល Netflix ងាយប្រកួតទៀតទេ។

ដើម្បីបន្តនាំមុខ ក្រុមហ៊ុន Netflix នឹងត្រូវបន្តបន្ថែមមាតិកាថ្មីៗ និងប្លែកៗ។ កិច្ចព្រមព្រៀងជាមួយ WWE និងកីឡាបន្តផ្ទាល់ដូចជាហ្គេម NFL ក្នុងអំឡុងពេលវិស្សមកាលហាក់ដូចជាទទួលបានប្រជាប្រិយភាព។ ការបន្ថែមមាតិកាថ្មីត្រូវចំណាយប្រាក់ច្រើន ដូច្នេះ Netflix នឹងត្រូវថ្លឹងថ្លែងដោយប្រុងប្រយ័ត្នថាតើមាតិការថ្មីប៉ុន្មានដែលត្រូវដាក់បញ្ចូលបន្ថែម។

តើ Netflix នឹងបាត់បង់អតិថិជនទេ?

កាលពីមុន ការបាត់បង់អតិថិជនគឺជាកត្តាដ៏គួរឲ្យព្រួយបារម្ភ ប៉ុន្តែចាប់តាំងពី Netflix បានបន្ថែមគម្រោងដែលភ្ជាប់មកជាមួយការផ្សាយពាណិជ្ជកម្ម ហានិភ័យនេះក៏បានថយចុះ។ អ្នកដែលមិនចង់ចំណាយច្រើននៅតែអាចមើល Netflix ជាមួយនឹងការផ្សាយពាណិជ្ជកម្ម ហើយវាកំពុងក្លាយជាជម្រើសដ៏ពេញនិយមមួយ។

គម្រោងថ្មីមួយនេះបានក្លាយជាផ្នែកសំខាន់នៃកំណើនរបស់ក្រុមហ៊ុន Netflix ដោយការចុះឈ្មោះថ្មីបានកើនឡើងច្រើនជាង 55% ។ ចំនួនអតិថិជនដែលប្រើប្រាស់គម្រោងមួយនេះបានកើនឡើង 30% បើធៀបនឹងត្រីមាសមុន។ មនុស្សកាន់តែច្រើនមិនខ្វល់ពីការមើលពាណិជ្ជកម្មទេ នៅពេលពួកគេចំណាយកាន់តែតិច។

ការបន្ថែមគម្រោងគាំទ្រការផ្សាយពាណិជ្ជកម្មនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 គឺជាហានិភ័យដ៏ធំមួយសម្រាប់ Netflix ដោយសារវាផ្ទុយទៅនឹងអ្វីដែលស្ថាបនិករបស់ក្រុមហ៊ុននេះ (Reed Hastings) បានផ្តោតលើ។ ប៉ុន្តែក្រុមហ៊ុន Netflix បានប្រើទិន្នន័យដើម្បីឈានដល់ការសម្រេចចិត្តនេះ ហើយវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។ Netflix អាចនឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលវែង។

ភាគហ៊ុន 10 ដែលអ្នកអាចទិញពេលនេះ

សេចក្តីសន្និដ្ឋាន

ក្រុមហ៊ុន Netflix នៅតែអាចបន្តនាំមុខនៅក្នុងទីផ្សារ streaming ទោះបីមានការប្រកួតប្រជែងកើនឡើងក៏ដោយ។ ការកើនឡើងតម្លៃគម្រោង និងការណែនាំគម្រោងថ្មីដែលមានការផ្សាយពាណិជ្ជកម្មគឺជាការសម្រេចចិត្តដែលអាចនាំដល់ការបាត់បង់អតិថិជនចាស់ៗបាន ប៉ុន្តែសមត្ថភាពក្នុងការសម្របខ្លួនរបស់ Netflix បានទាញយកអតិថិជនថ្មីៗជាច្រើនបន្ថែមទៀត ហើយនៅតែអាចរក្សាអតិថិជនដែលមានស្រាប់។ ហេតុផលទាំងនេះហើយដែលនឹងធ្វើឲ្យភាគហ៊ុន Netflix នៅតែអាចបន្តកើនឡើង។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy