skip to Main Content

MARA ទិញ Bitcoin ក្នុងតម្លៃ $100 លានដុល្លារ

MARA (NASDAQ: MARA) ជាក្រុមហ៊ុនបច្ចេកវិទ្យាទ្រព្យសកម្មឌីជីថលរបស់អាមេរិកដែលចូលរួមក្នុងការ mining cryptocurrencies បានទិញ Bitcoin ក្នុងតម្លៃ $100 លានដុល្លារដោយនាំយកការកាន់កាប់សរុបរបស់ខ្លួនដល់ជាង 20,000 BTC ។

ក្រុមហ៊ុននេះក៏បានប្រកាសថាខ្លួននឹងប្រើប្រាស់យុទ្ធសាស្ត្រ HODL ដោយរក្សា Bitcoin ទាំងអស់ដែលបាន mine និងធ្វើការទិញតាមកាលកំណត់។

លោក Fred Thiel ប្រធាន និងនាយកប្រតិបត្តិរបស់ MARA បាននិយាយថា “ការទទួលយកយុទ្ធសាស្រ្ត HODL ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងចំពោះតម្លៃរយៈពេលវែងនៃ bitcoin ។ យើងជឿថា bitcoin គឺជាទ្រព្យសម្បត្តិបម្រុងដ៏ល្អបំផុតរបស់ពិភពលោក។ យើងលើកទឹកចិត្តឱ្យរដ្ឋាភិបាល និងសាជីវកម្មទាំងអស់រក្សាទុក bitcoin ជាទ្រព្យសម្បត្តិបម្រុង”។

កាលពីខែមុន MARA បានប្រកាសថាខ្លួនកំពុងប្រើប្រាស់កំដៅដែលបានមកពី Bitcoin mining របស់ខ្លួនដើម្បីផ្តល់ភាពកក់ក្តៅដល់ទីក្រុងមួយដែលមានប្រជាជនចំនួន 11,000 នាក់នៅក្នុងប្រទេសហ្វាំងឡង់។