skip to Main Content

សត្វឆ្កែតំណាងឱ្យ Dogecoin បានបាត់បង់ជីវិតហើយ

ឆ្កែដែលមានឈ្មោះថា Kabosu ដែលរូបភាពរបស់វាបានក្លាយជារូប meme “Doge” ដ៏ល្បីដែលធ្វើឱ្យ Dogecoin បានប្រើប្រាស់មុខរបស់ Kabosu នៅលើកាក់នេះផ្ទាល់។ ជាអកុសលឆ្កែតំណាងឱ្យ Dogecoin មួយក្បាលនេះបានស្លាប់នៅអាយុ 18 ឆ្នាំ។

ម្ចាស់របស់ Kabosu ឈ្មោះ Atsuko Sato អាយុ 62 ឆ្នាំជាគ្រូបង្រៀនថ្នាក់មត្តេយ្យមកពីប្រទេសជប៉ុនបានប្រកាសដំណឹងដ៏សោកសៅមួយនេះនៅលើគណនីបណ្តាញសង្គមរបស់គាត់។ Sato បានសរសេរថា Kabosu “បានលាចាកលោកដោយស្ងាត់ស្ងៀម ហាក់បីដូចជាកំពុងដេកលក់នៅពេលដែលខ្ញុំប៉ះវាថ្មមៗ” នៅព្រឹកថ្ងៃទី 24 ខែឧសភា ឆ្នាំ 2024។

ម្ចាស់ម្នាក់នេះបានសម្តែងការដឹងគុណរបស់គាត់ចំពោះការស្រលាញ់ និងការគាំទ្រពីអ្នកគាំទ្រជាច្រើនឆ្នាំមកនេះដោយនិយាយថា “ខ្ញុំគិតថា Kabosu គឺជាឆ្កែដ៏រីករាយបំផុត ហើយ​ខ្ញុំ​ជា​ម្ចាស់​ដ៏​រីករាយ​បំផុត”។

Kabosu គឺជាប្រភេទឆ្កែ Shiba Inu មកពីប្រទេសជប៉ុនដែលរូបថតសុនខញីមួយក្បាលនេះត្រូវបានចែករំលែកកាលពីឆ្នាំ 2010 ហើយបានរីករាលដាលពេញពិភពលោក និងបានក្លាយជា meme “Doge” ។ ក្នុងឆ្នាំ 2013 meme នេះបានបំផុសគំនិតបង្កើត cryptocurrency Dogecoin ដែលបង្ហាញរូបភាពរបស់ Kabosu នៅលើឡូហ្គោ (logo) និងម៉ាកយីហោ (branding) របស់វា។

ខណៈពេលដែលឆ្កែ Kabosu បានស្លាប់ទៅហើយដែលជារឿងគួរឱ្យសោកស្តាយ រូបិយប័ណ្ណគ្រីបតូ Dogecoin នៅតែបន្តកើតមាន និងត្រូវបានជួញដូរ។ សហគមន៍ Dogecoin បានសម្តែងការគោរពចំពោះ Kabosu ដោយទទួលស្គាល់ពីឥទ្ធិពលរបស់វានៅពីក្រោយរូបិយប័ណ្ណឌីជីថលដែលមានមូលដ្ឋានលើ meme ដ៏ពេញនិយមបំផុតមួយ។

រកចំណូលពី ផ្សារហ៊ុនអាមេរិក
  • វគ្គសិក្សាវិនិយោគភាគហ៊ុន
  • ប្រើមុខងារ Ask AI
  • អានអត្ថបទទាំងអស់
  • វគ្គសិក្សាវិនិយោគ Crypto
  • ប្រើឧបករណ៍ TradingView
60% Off!
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
60% Off!
វគ្គសិក្សារកចំណូលពី ការវិនិយោគភាគហ៊ុន
$119.99
ត្រឹមតែ $49.99
Offer ends in
0
days
0
hours
0
minutes
0
seconds
Help Improve CamAusLife Academy
Help Improve CamAusLife Academy