មូលហេតុ 3 ធំៗដែលអ្នកគួរទិញភាគហ៊ុន Unity
កម្មវិធី Unity ផ្តល់នូវវេទិកាឈានមុខគេសម្រាប់ការបង្កើតមាតិកា 3D ។ ដំណោះស្រាយបង្កើត (Create Solutions) របស់ក្រុមហ៊ុននេះផ្តល់នូវឧបករណ៍សម្រាប់ការបង្កើតមាតិកា ខណៈពេលដែលដំណោះស្រាយរីកចម្រើន (Grow Solutions) ផ្តោតលើការរកប្រាក់តាមរយៈការផ្សាយពាណិជ្ជកម្ម។
ដំបូងឡើយត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលគាំទ្រដល់ការអភិវឌ្ឍន៍វីដេអូហ្គេម ពេលនេះ Unity ប្រើប្រាស់ជំនាញរបស់ខ្លួនលើឧស្សាហកម្មដូចជារថយន្ត ការផលិត ស្ថាបត្យកម្ម និងច្រើនទៀត។
មូលហេតុដែលអ្នកគួរទិញភាគហ៊ុន Unity
1. ការពង្រីកខ្លួនលើសពីហ្គេម
កេរ្តិ៍ឈ្មោះរបស់ Unity ត្រូវបានបង្កើតឡើងដោយផ្អែកលើការគាំទ្ររបស់ខ្លួនដល់អ្នកបង្កើតវីដេអូហ្គេម ប៉ុន្តែឥឡូវក្រុមហ៊ុននេះកំពុងពង្រីកខ្លួនលើសពីការផ្តោតលើវិស័យហ្គេម។
ឧបករណ៍របស់ Unity កំពុងត្រូវបានប្រើប្រាស់នៅក្នុងវិស័យជាច្រើនក្រៅពីហ្គេមដោយបង្ហាញពីសក្តានុពលសម្រាប់ការរីកចម្រើន។ អតិថិជនធំៗរបស់ Unity រួមមានក្រុមហ៊ុនផលិតរថយន្តដូចជា BMW, Toyota និង Volvo ក៏ដូចជាអ្នកជំនាញផ្នែកមនុស្សយន្តដូចជា Boston Dynamics និង Embodied ។
បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះក៏ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនឈានមុខគេក្នុងវិស័យអាកាសចរណ៍ ការពារជាតិ ថែទាំសុខភាព និងសំណង់។ ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Nvidia និង Google AI កំពុងបញ្ចូលការច្នៃប្រឌិតរបស់ Unity ទៅក្នុងប្រតិបត្តិការរបស់ពួកគេផងដែរ។
2. ភាពជាអ្នកដឹកនាំថ្មី
កត្តាសំខាន់នៅក្នុងការវិនិយោគរបស់ Unity គឺនាយកប្រតិបត្តិថ្មីរបស់ខ្លួនគឺលោក Matt Bromberg ។ ការតែងតាំងលោក Bromberg ត្រូវបានគេមើលឃើញថាជាចំណុចរបត់មួយសម្រាប់ក្រុមហ៊ុននេះ។ មិនដូចអ្នកកាន់តំណែងមុនទេ លោក John Riccitiello ដែលត្រូវបានគេយល់ថាផ្តោតលើទីផ្សារជាជាងប្រតិបត្តិការអាជីវកម្ម លោក Bromberg វិញនាំមកនូវបទពិសោធន៍ប្រតិបត្តិការយ៉ាងច្រើនដល់ Unity ។
អ្នកត្រូវ Sign up ជាសមាជិក Gold ឬ Diamond ដើម្បីអានអត្ថបទទាំងមូល
You need a Gold or Diamond membership plan to read this full article